khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងធនធានមនុស្ស
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងធនធានមនុស្ស សម្រាប់ថ្នាក់ដឹកនាំអង្គភាពចាប់ពីអនុប្រធាននាយកដ្ឋានឡើងចំនួន ១១៣នាក់ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលត្រូវសិក្សារៀងរាល់ព្រឹក ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
    វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងធនធានមនុស្ស ផ្តោតលើប្រធានបទសំខាន់ៗចំនួន ០៨ រួមមាន៖
    ១.ការគ្រប់គ្រងធនធានមនុស្សជាគន្លឹះឆ្ពោះទៅកាន់ជោគជ័យ
    ២.ការធ្វើផែនការធនធានមនុស្ស
    ៣.ការជ្រើរើសមនុស្សប្រកបដោយប្រសិទ្ធភាព
    ៤.ការលើកកម្ពស់សម្ថភាពធនធានមនុស្ស
    ៥.ប្រសិទ្ធភាពនៃការបំពេញការងាររបស់បុគ្គលិក
    ៦.ការលើកទឹកចិត្តបុគ្គលិក (ប្រាក់កម្រៃ ការលើលទឹកចិត្ត និងអត្ថប្រយោជន៍)
    ៧.ទំនាក់ទនងការងាររវាងស្ថាប័ន និងបុគ្គលិក
    ៨.ធានាបរិស្ថានការងាប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសុខភាព

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail